ជ្រើសរើសជម្រើសបង់ប្រាក់

បង់ត្រឹមតែ $30/ខែ រយៈពេល 27 ខែ

បង់រំលស់ដោយមិនត្រូវការឯកសារតំកល់ ឬអ្នកធានា និងគា្មនការប្រាក់។

ចុះឈ្មោះទិញថ្ងៃនេះ

បង់ផ្ដាច់ក្នុងតម្លៃ $700 ដុល្លា​​ (សន្សំបាន $125)

បញ្ជាទិញឥឡូវនេះទទួលបានការប្រើប្រាស់សាកល្បង ៣ខែដោយមិនបាច់បង់ប្រាក់មុន

ចុះឈ្មោះទិញថ្ងៃនេះ

សន្សំបានថវិការជាង $៥០០/ឆ្នាំ ដោយការទទួលបាន

ជីធម្មជាតិសម្រាប់ដំណាំ ហ្គាសសម្រាប់ចំអិនអារហារ និងគ្រប់គ្រងកាកសំណល់ផ្សេងៗ

ជីធម្មជាតិដែលមាន

គុណភាពខ្ពស់សំរាប់ដំណាំរបស់អ្នក

ហ្គាសសំរាប់ចំអិនអារហារ

សន្សំសំចៃ មានសុវត្តិភាពខ្ពស់ មិនចេះផ្ទុះ

គ្រប់គ្រងកាកសំណល់និងលាមកសត្វ

ដើម្បីបង្ការជំងឺឆ្លង និងក្លិនមិនល្អ

អ្នកនិងទទួលបាន

ទិញឥលូវនេះនិងទទួលបានរបស់ទាំងនេះដោយគ្រាន់តែចំណាយ $៣០/ខែ

ចង្រ្កានហ្គាសធម្មជាតិ
ឆ្នាំងបាយស្វ័យប្រវត្តិ
ប្រអប់ Paygo
ឡជីវឧស្ម័ន
ធានារយៈពេល ៣ឆ្នាំ
ទុយោហ្គាសស្វិត

ការជឿទុកចិត្តពីកសិករជាង ២០០០ នាក់នៅក្នុងប្រទេសកម្ពុជា

បន្ទាប់ពីបានប្រើឡជីវឧស្ម័នអេធិក រយៈពេលពីរខែ គឺថាមានភាពងាយ ស្រួល សុវត្តិភាព និងសន្សំសំចៃ ពេលវេលាច្រើនជាងមុន ហើយដីមានជីវជាតិ និងទិន្នផលដំណាំមានការកើនឡើង។

- ចី សុធី

ដោយសារតែហ្គាសមានការឡើងថ្លៃ ខ្ញុំបានផ្លាស់ប្តូរមកប្រើប្រាស់ឡជីវឧស្ម័នអេធិក ដើម្បីទទួលបានហ្គាសធម្មជាតិសម្រាប់ ប្រើប្រាស់ដោយឥតគិតថ្លៃ ហើយទទួលបានជីធម្មជាតិចំនួន ៣៣ បាវ/ខែ​ សម្រាប់ប្រើប្រាស់ លើដំណាំផងដែរ។

- អ៊ំ ស្រី  ញ៉ែម សុខុន ជាកសិករមកពីខេត្តសៀមរាប

គុណភាពខ្ពស់ ធន់និងទឹកលិច ងាយស្រួលតំឡើង និងងាយស្រួលប្រើប្រាស់

ចំណាយពេលត្រឹមតែ​3ម៉ោង 30នាទី សំរាប់តំឡើង

ផ្លាស់ប្តូរទីតាំងបានគ្រប់ពេល

ធន់និងទឹកលិច និងប្រើប្រាស់បានគ្រប់រដូវ


ផលិតផលប្រទេសអូស្ត្រាលី


ធានារយៈពេល 3ឆ្នាំ


កាចំអិនជាមួយហ្គាស់ធម្មជាតិ

  • ទទួលបានហ្គាស់ធម្មជាតិពីឡជីវឧស្ម័ន
  • ចង្រ្កានមុខពីរដ៏ទំនើបនិងស្រស់ស្អាត
  • ឆ្នាំងដាំបាយស្វ័យប្រវត្ត
  • សុវត្តិភាពខ្ពស់ មិនចេះផ្ទុះនិងគ្នានផ្សែងពាស់ពាល់សុខភាព
  • សន្សំថវិការ និងពេលវេលារកអុស និងបង្កាត់ភ្លើង

ការចំអិនជាមួយហ្គាសធម្មជាតិ

  • ទទួលបានហ្គាសធម្មជាតិពីឡជីវឧស្ម័ន
  • ចង្រ្កានមុខពីរដ៏ទំនើបនិងស្រស់ស្អាត
  • ឆ្នាំងដាំបាយស្វ័យប្រវត្តិ
  • សុវត្តិភាពខ្ពស់ មិនចេះផ្ទុះនិងគ្មានផ្សែងប៉ះពាល់សុខភាព
  • សន្សំថវិការ និងពេលវេលារកអុស និងបង្កាត់ភ្លើង

កសិកម្មមានភាពងាយស្រួលជាងមុន

  • បង្កើនទិន្នផលដំណាំរបស់អ្នកបានទៅដល់៣០%​ ជាមួយនិងជីធម្មជាតិដែលទទួលបានពីឡជីវឧស្ម័ន(៣៣ បាវ/ខែ)
  • សន្សំសំចៃដោយមិនចំណាយលើជីគីមី
  • ដំណាំលក់បានថ្លៃដោយការប្រើប្រាស់ជីធម្មជាតិ
  • សន្សំសំចៃពេលវេលានិងថវិការដោយមិនចំាបាច់ទិញអុស រឺធ្យូង

បង់រំលស់ដោយគ្មានឯកសារតំកល់ និងការប្រាក់

បង់រំលស់ $៣០/ខែ រយៈពេល ២៧ខែដោយ

  • មិនបាច់ដំកល់ឯកសារ និងមិនបាច់មានអ្នកធានា
  • មិនបាច់ដំកល់ឯកសារ និងមិនបាច់មានអ្នកធានា
  • មិនមានការប្រាក់
  • ដើម្បីជួយអោយកសិករអាចប្រើប្រាស់ឡជីវឧស្ម័ននិងជួយបង្កើនចំណូល​សំរាប់គ្រួសាររបស់ពួកគាត់

គុណភាពខ្ពស់

ឡជីវឧស្ម័នអេធិកបានបង្កើតឡើងនិងជាកម្មសិទ្ធរបស់ក្រុមហ៊ុនអូស្រ្តាលីអេធិកក្លូបល។

យូវី

ធន់នឹងកាំរស្មី  UV

25+ ឆ្នាំ

អាយុកាលប្រើប្រាស់បានច្រើនជាង ២៥ ឆ្នាំ

3 ឆ្នាំ

មានការធានា ៣ ឆ្នាំ

1.7មែ៉តការេ

ទំហំដីត្រូវការ

សំនួរចោទសួរជារឿយៗ

តើប្រពន្ធ័មានតម្លៃប៉ុន្មាន?
ចំពោះតម្លៃគឺអាស្រ័យទៅលើការជ្រើសរើសរបស់អតិថិជន ក្នុងការបង់ផ្តាច់ឬបង់រំលស់។ អ្នកគ្រាន់តែផ្តល់លេខទូរស័ព្ទ ក្រុមការងារនឹងបញ្ជាក់ពីតម្លៃនិងសេវាកម្ម។ តម្លៃសរុបគឺរួម បញ្ជូលទាំង ឡជីវឧស្ម័ន ការដំឡើង ចង្ក្រានដាំបាយចំនួនពីរ ឆ្នាំងដាំបាយអគ្គិសនី និងសេវាថែទាំផ្សេងៗ

តើរយៈពេលនៃការប្រើប្រាស់បានប៉ុន្មានឆ្នាំ?
ចំពោះរយៈពេលនៃការប្រើប្រាស់ឡជីវឧស្ម័នគឺបានរហូតដល់ ២៥ ឆ្នាំ។ យើងមានការធានាជូនរយៈពេល ៣ ឆ្នាំផងដែរ។

តើមានការដឹកជញ្ចូនដែរ ឬទេ?
បាទ/ចាស យើងមានការដឹកជញ្ជូននិងតំឡើងជូនអតិថិជនផងដែរ។

តើឡជីវឧស្ម័នមានទំហំប៉ុនណា?
ឥលូវនេះយើងផ្តល់ជូនឡជីវឧស្ម័ននូវទំហំ M4 គឺស្មើនិង ៣.៥​ម៉ែត្រគីប ដែលអាចដាក់លាមកសត្វចូល រហូតដល់ ៤០គីឡូក្រាម ជាប្រចាំថ្ងៃ។

តើការតំឡើងប្រើប្រាស់រយៈពេលប៉ុនន្មានថ្ងៃ?
ក្នុងការតំឡើងឡជីវឧស្ម័ន ប្រើប្រាស់ពេលប្រហែលជាកន្លះថ្ងៃតែប៉ុនណ្ណោះ។

តើខ្ញុំត្រូវការចិញ្ចឹមសត្វអ្វី ហើយចំនួនប៉ុន្មានក្បាល?
លោកអ្នកត្រូវចិញ្ចឹមសត្វគោ-ក្របី យ៉ាងតិច ២ក្បាល ឬសត្វជ្រូក​ 5 ក្បាល។

តើខ្ញុំអាចប្រើកាកសំណល់ផ្សេងក្រៅពីលាមកសត្វបានដែរឬទេ?
អ្នកអាចប្រើកាកសំណល់ផ្សេងបាន ប៉ុន្តែវាមានភាពស្មុគស្មាញបន្តិច ដូច្នោះអ្នកគួរតែមានការប្រឹក្សាយោបល់ជាមួយក្រុមការងាររបស់ក្រុមហ៊ុនអេធិកជាមុនសិន។

តើខ្ញុំត្រូវចាក់លាមកសត្វចូលចំនួនប៉ុន្មានក្នុងមួយថ្ងៃ?
ជាមធ្យមប្រហែលជា ២០ គីឡូក្រាមចំពោះលាមកសត្វគោ/ក្របី ហើយ ១៣គីឡូក្រាមសម្រាប់ លាមកសត្វជ្រូក។

តើខ្ញុំអាចសន្សំសំចៃថវិការបានចំនួនប៉ុន្មាន?
ជាមធ្យមអតិថិជនអាចសន្សំថវិការបានរហូតដល់ $៥២១/ឆ្នាំ។ ការសន្សំសំចៃរបស់អ្នកគឺបានមកពីការមិនចំណាយទៅលើការទិញហ្គាសនិងជីគីមី។​

តើខ្ញុំអាចតភ្ជាប់ឡជីវឧស្ម័នទៅនិងចង្គ្រានហ្គាសបានដែរឬទេ?
ទេ! ចំពោះចង្គ្រានហ្គាសធម្មតាគឺមានការរចនាម៉ូតខុសគ្នាពីចង្គ្រានហ្គាសរបស់ឡជីវឧស្ម័ន ហើយដូចនេះ ដំណើរការគឺមានភាពខុសប្លែកគ្នា។

តើខ្ញុំអាចភ្ជាប់វាជាមួយម៉ាសុីនភ្លើងដើម្បីផ្តល់ជាអគ្គីសនីបានដែរឬទេ?
ទេ! ឡជីវឧស្ម័នរបស់យើងមិនអាចតម្លើងជាមួយម៉ាសុីនភ្លើងបានទេ

តើខ្ញុំអាចទំនាក់ទំនងទៅកាន់អ្នកណា?
អ្នកអាចទំនាក់ទំនងតាមលេខទំនាក់ទំនងៈ ០៩៧ ៦៥៤ ៧៧៦០


តើឡជីឧស្ម័នអាចផ្ទុះបានដែរឬទេ?
ទេ! ឡជីវឧស្ម័នគឺមានសុវត្តិភាពខ្ពស់ហើយមិនអាចឈានទៅដល់ការផ្ទុះបាននោះទេ

តើការប្រើប្រាស់ឡជីវឧស្ម័នបង្កគ្រោះថ្នាក់ដែរឬទេ?
ទេ!​ សូមអ្នកធ្វើតាមការណែនាំរបស់យើង ហើយវាពិតជាមានសុវត្ថិភាពបំផុត

តើខ្ញុំអាចសន្សំសំចៃលុយបានប៉ុន្មានពីការប្រើប្រាស់ឡជីវឧស្ម័ន?
អ្នកអាចសន្សំសំចៃថវិការបានរហូតដល់ $៥២១/ឆ្នាំពីការចំណាយ លើថ្លៃហ្គាសនិងជីគីមី

តើខ្ញុំធ្វើដូចម្តេចបើសិនជាខ្ញុំទទួលបានហ្គាសច្រើនជាងការប្រើរបស់ខ្ញុំ?
វាអាស្រ័យទៅលើហ្គាសដែលអ្នកមានហើយអ្នកអាចទិញឧបករណ៍បន្ថែមដើម្បីផ្ទុកវា

តើមានការពិបាកទេចំពោះការថែទាំឡជីវឧស្ម័ន?
ទេ!​ វាមានភាពងាយស្រួលណាស់។ យើងនិងបង្រៀនអ្នកលើការមើលថែទាំហើយវាក៏ជាផ្នែកមួយនែការតំឡើងផងដែរ។

តើលាមកសត្វមាន់ឬទាអាចប្រើប្រាស់បានដែរឬទេ?
លាមកសត្វមាន់ឬទាអាចប្រើប្រាស់បានប៉ុន្តែវាមានភាពលំបាកហើយយើងមិនណែនាំអោយប្រើវាប្រាស់នោះទេ។

តើចំងាយប៉ុន្មានរវាងឡជីវឧស្ម័ននិងផ្ទះបាយ?
គឺ ៣០ ម៉ែត្រ

តើហ្គាសរបស់យើងអាចតំឡើងនៅក្រោមដីបានដែរឬទេ?
បាទ!ជាទូរទៅយើងធ្វើការតំឡើងនៅក្រោមដីដើម្បីមានភាពងាយស្រួលនិងជៀសវាងការខូចខាត​។

តើខ្ញុំអាចប្រើប្រាស់ឡជីវឧស្ម័នលើសពីមួយបានទេ?
បាទ! អ្នកអាចតំឡើងប្រភេទ M4 ជាការចាប់ផ្តើមដំបូងបាន

តើឡជីវឧស្ម័នត្រូវការកប់ដែរឬទេ?
មិនចាំបាច់កប់ទាំងអស់នោះទេ ប៉ុន្ថែវាស្តិតនៅក្នុងការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេស។

តើអ្នកធ្វើដូចម្តេចបើសិនជាឡជីវឧស្ម័នមានបញ្ហា?
អ្នកអាចទំនាក់ទំនងមកកាន់សេវាកម្មអតិថិជនបាន

ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងក្នុងការផលិតភ្លើងអគ្គិសនីទៅកាន់ទ្រុងជ្រូករបស់ខ្ញុំ?តើវាមានតម្លៃយ៉ាងដូចម្តេច?
អ្នកឆ្លើយៈ ឡជីវឧស្ម័នរបស់យើងគឺមានទំហំតូច ដែលផ្គត់ផ្គង់ជាលក្ខណៈគ្រួសារសម្រាប់ចម្អិនម្ហូបអាហារតែប៉ុណ្ណោះ។ ប្រសិនបើមានកសិដ្ធានចិញឹមជ្រូកធំ អ្នកអាចផ្តល់លេខទំនាក់ទំនងហើយយើងនិងផ្តល់ជាជម្រើសសម្រាប់អ្នក

តើអតិថិជនបង់ប្រាក់តាមវិធីណា?
.អ្នកឆ្លើយៈ ការបង់ប្រាក់ទាំងអស់អាចធ្វើតាមរយៈទូរស័ព្ទដៃ

អ្នកសួរៈ តើមានការបន្ថែមអ្វីខ្លះពីការបង់ប្រាក់ទេ? មានជាជម្រើសទេ?
អ្នកឆ្លើយៈ មិនមានការបន្ថែមលើគម្រោង នៃការបង់ប្រាក់នោះទេ

អ្នកសួរៈតើខ្ញុំធ្វើដូចម្តេចបើសិនសិនជាខ្ញុំមិនអាចបង់ប្រាក់ទាន់ពេលវេលា
អ្នកឆ្លើយៈសូមទំនាក់ទំនងមកកាន់យើងខ្ញុំ យើង និងពិភាក្សាផ្តល់ជម្រើសក្នុងការបង់ប្រាក់

អ្នកសួរៈតើការចុះឈ្មោះបងប្រាក់់តាមរយៈចង្គ្រានដោយរបៀបណា?
អ្នកឆ្លើយៈសម្រាប់ការបង់ប្រាក់ យើងមានសុីមកាតមួយដែលអាចទទួលបានព័ត៍អំពីការបង់ប្រាក់

អ្នកសួរៈតើខ្ញុំអាចបង់ប្រាក់មុនបានទេបើសិនជាខ្ញុំស្ថិតនៅក្នុងគម្រោងនៃការបងប្រាក់?
អ្នកឆ្លើយៈ បើសិនជាអ្នកបង់ប្រាក់មុនថ្ងៃកំណត់ អ្នកនិងទទួលបានការបញ្ចុះតម្លៃ %៥ បន្ថែមទៀត។

ក្លាយជា កសិករឆ្លាតវ័យ ហើយជជែកជាមួយក្រុមរបស់យើងអំពីឡជីវឧស្ម័នថ្ងៃនេះ

  • $30/ខែ រយៈពេល 27​ ខែ
  • អតិថិជន 2,000នាក់ជាង អោយផ្កាយប្រាំ អំពីគុណភាពនិងសេវាកម្ម
  • 2000នាក់ជាងដែលពេញចិត្តក្នុងការទិញ
  • មានបទពិសោធន៏រយៈពេល ៧ឆ្នាំនៅកម្ពុជា
  • អាយុកាលផលិតផលបានទៅដល់ 25 ឆ្នាំ
  • ធានារយៈពេល 3 ឆ្នាំ
  • ក្រុមហ៊ុនប្រទេសអូស្រ្តាលី
  • ធន់និងទឹកលិច និងប្រើបានគ្រប់រដូវកាល

ក្លាយជាកសិករវ័យឆ្លាតឥឡូវនេះ!!