បង់ផ្ដាច់ក្នុងតម្លៃ $700 (សន្សំបាន $125។)
បង់ផ្ដាច់ក្នុងតម្លៃ $700 (សន្សំបាន $125។)
គុណភាពខ្ពស់សំរាប់ដំណាំរបស់អ្នក
សន្សំសំចៃ មានសុវត្តិភាពខ្ពស់ មិនចេះផ្ទុះ
គ្រប់គ្រងកាក់សំណល់លាមកដោយបំលែងវាទៅជាហ្គាស់ចំអិនអារហារ និងជីធម្មជាតិ
ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់របស់អ្នក។មានសុវត្ថិភាព គ្មានក្លិន ការគ្រប់គ្រងកាកសំណល់
គ្រប់កាក់សំណល់របស់អ្នកដោយសុវត្តិភាពនិងភាពងាយស្រួល
បង់រំលស់ $៣០/ខែ រយៈពេល ២៧ខែដោយ
ធន់នឹងកាំរស្មី UV
អាយុកាលប្រើប្រាស់បានច្រើនជាង ២៥ ឆ្នាំ
មានការធានា ៣ ឆ្នាំ
ទំហំដីត្រូវការ
សំនួរៈតើយើងត្រូវការសាងសង់បង្គន់ថ្មីដើម្បីភ្ជាប់ជាមួយឡជីវឧស្ម័នដែរឬទេ?
ចម្លើយៈ វាអាស្រ័យលើបង្គន់របស់អ្នក។ ក្រុមឯកទេសរបស់ក្រុមហ៊ុនអេធិក នឺងទាក់ទងទៅកាន់អ្នកវិញដើម្បីប្រឹក្សាយោបល់
សំនួរៈ តើយើងត្រូវការលាមកសត្វដែរឬទេ ដើម្បីដំណើរការបង្គន់ដែលភ្ជាប់ជាមួយឡជីវឧស្ម័ន?
ចម្លើយៈ បាទ លាមកមនុស្សតែម្យ៉ាងមិនគ្រប់គ្រាន់
នោះទេ។ អ្នកត្រូវមានសត្វគោយ៉ាងតិចចំនួន ២ ក្បាល ឬ ជ្រូល ៥ ក្បាលដើម្បីអោយមានដំណើរការល្អ។
សំនួរៈ តើឡជីវឧស្ម័នមានក្លិនដែរឬទេ?
ចម្លើយៈ ឡជីវឧស្ម័នត្រូវបានគ្របជិត។ ដូច្នេះក្លិនទាំងអស់ ត្រូវបានផ្ទុកនៅក្នុងធុងឡ ហើយ ពេលជីធម្មជាតិចេញពីធុង វានឹងកាត់បន្ថយក្លិន ពីចាប់ពី 80% ទៅ 90%។
សំនួរៈ តើជីធម្មជាតិមានសុវត្ថិភាពដែរឬទេសម្រាប់ ដាក់លើដំណាំ?
ចម្លើយៈ បាទ វាមានសុវត្ថិភាព នៅពេល ដែលអ្នកបរិភោគបន្ទាប់ពីវាឆ្អិនហើយ។
តើប្រពន្ធ័មានតម្លៃប៉ុន្មាន?
ចំពោះតម្លៃគឺអាស្រ័យទៅលើការជ្រើសរើសរបស់អតិថិជន ក្នុងការបង់ផ្តាច់ឬបង់រំលស់។ អ្នកគ្រាន់តែផ្តល់លេខទូរស័ព្ទ ក្រុមការងារនឹងបញ្ជាក់ពីតម្លៃនិងសេវាកម្ម។ តម្លៃសរុបគឺរួម បញ្ជូលទាំង ឡជីវឧស្ម័ន ការដំឡើង ចង្ក្រានដាំបាយចំនួនពីរ ឆ្នាំងដាំបាយអគ្គិសនី និងសេវាថែទាំផ្សេងៗ
តើរយៈពេលនៃការប្រើប្រាស់បានប៉ុន្មានឆ្នាំ?
ចំពោះរយៈពេលនៃការប្រើប្រាស់ឡជីវឧស្ម័នគឺបានរហូតដល់ ២៥ ឆ្នាំ។ យើងមានការធានាជូនរយៈពេល ៣ ឆ្នាំផងដែរ។
តើមានការដឹកជញ្ចូនដែរ ឬទេ?
បាទ/ចាស យើងមានការដឹកជញ្ជូននិងតំឡើងជូនអតិថិជនផងដែរ។
តើឡជីវឧស្ម័នមានទំហំប៉ុនណា?
ឥលូវនេះយើងផ្តល់ជូនឡជីវឧស្ម័ននូវទំហំ M4 គឺស្មើនិង ៣.៥ម៉ែត្រគីប ដែលអាចដាក់លាមកសត្វចូល រហូតដល់ ៤០គីឡូក្រាម ជាប្រចាំថ្ងៃ។
តើការតំឡើងប្រើប្រាស់រយៈពេលប៉ុនន្មានថ្ងៃ?
ក្នុងការតំឡើងឡជីវឧស្ម័ន ប្រើប្រាស់ពេលប្រហែលជាកន្លះថ្ងៃតែប៉ុនណ្ណោះ។
តើខ្ញុំត្រូវការចិញ្ចឹមសត្វអ្វី ហើយចំនួនប៉ុន្មានក្បាល?
លោកអ្នកត្រូវចិញ្ចឹមសត្វគោ-ក្របី យ៉ាងតិច ២ក្បាល ឬសត្វជ្រូក 5 ក្បាល។
តើខ្ញុំអាចប្រើកាកសំណល់ផ្សេងក្រៅពីលាមកសត្វបានដែរឬទេ?
អ្នកអាចប្រើកាកសំណល់ផ្សេងបាន ប៉ុន្តែវាមានភាពស្មុគស្មាញបន្តិច ដូច្នោះអ្នកគួរតែមានការប្រឹក្សាយោបល់ជាមួយក្រុមការងាររបស់ក្រុមហ៊ុនអេធិកជាមុនសិន។
តើខ្ញុំត្រូវចាក់លាមកសត្វចូលចំនួនប៉ុន្មានក្នុងមួយថ្ងៃ?
ជាមធ្យមប្រហែលជា ២០ គីឡូក្រាមចំពោះលាមកសត្វគោ/ក្របី ហើយ ១៣គីឡូក្រាមសម្រាប់ លាមកសត្វជ្រូក។
តើខ្ញុំអាចសន្សំសំចៃថវិការបានចំនួនប៉ុន្មាន?
ជាមធ្យមអតិថិជនអាចសន្សំថវិការបានរហូតដល់ $៥២១/ឆ្នាំ។ ការសន្សំសំចៃរបស់អ្នកគឺបានមកពីការមិនចំណាយទៅលើការទិញហ្គាសនិងជីគីមី។
តើខ្ញុំអាចតភ្ជាប់ឡជីវឧស្ម័នទៅនិងចង្គ្រានហ្គាសបានដែរឬទេ?
ទេ! ចំពោះចង្គ្រានហ្គាសធម្មតាគឺមានការរចនាម៉ូតខុសគ្នាពីចង្គ្រានហ្គាសរបស់ឡជីវឧស្ម័ន ហើយដូចនេះ ដំណើរការគឺមានភាពខុសប្លែកគ្នា។
តើខ្ញុំអាចភ្ជាប់វាជាមួយម៉ាសុីនភ្លើងដើម្បីផ្តល់ជាអគ្គីសនីបានដែរឬទេ?
ទេ! ឡជីវឧស្ម័នរបស់យើងមិនអាចតម្លើងជាមួយម៉ាសុីនភ្លើងបានទេ
តើខ្ញុំអាចទំនាក់ទំនងទៅកាន់អ្នកណា?
អ្នកអាចទំនាក់ទំនងតាមលេខទំនាក់ទំនងៈ ០៩៧ ៦៥៤ ៧៧៦០
តើឡជីឧស្ម័នអាចផ្ទុះបានដែរឬទេ?
ទេ! ឡជីវឧស្ម័នគឺមានសុវត្តិភាពខ្ពស់ហើយមិនអាចឈានទៅដល់ការផ្ទុះបាននោះទេ
តើការប្រើប្រាស់ឡជីវឧស្ម័នបង្កគ្រោះថ្នាក់ដែរឬទេ?
ទេ! សូមអ្នកធ្វើតាមការណែនាំរបស់យើង ហើយវាពិតជាមានសុវត្ថិភាពបំផុត
តើខ្ញុំអាចសន្សំសំចៃលុយបានប៉ុន្មានពីការប្រើប្រាស់ឡជីវឧស្ម័ន?
អ្នកអាចសន្សំសំចៃថវិការបានរហូតដល់ $៥២១/ឆ្នាំពីការចំណាយ លើថ្លៃហ្គាសនិងជីគីមី
តើខ្ញុំធ្វើដូចម្តេចបើសិនជាខ្ញុំទទួលបានហ្គាសច្រើនជាងការប្រើរបស់ខ្ញុំ?
វាអាស្រ័យទៅលើហ្គាសដែលអ្នកមានហើយអ្នកអាចទិញឧបករណ៍បន្ថែមដើម្បីផ្ទុកវា
តើមានការពិបាកទេចំពោះការថែទាំឡជីវឧស្ម័ន?
ទេ! វាមានភាពងាយស្រួលណាស់។ យើងនិងបង្រៀនអ្នកលើការមើលថែទាំហើយវាក៏ជាផ្នែកមួយនែការតំឡើងផងដែរ។
តើលាមកសត្វមាន់ឬទាអាចប្រើប្រាស់បានដែរឬទេ?
លាមកសត្វមាន់ឬទាអាចប្រើប្រាស់បានប៉ុន្តែវាមានភាពលំបាកហើយយើងមិនណែនាំអោយប្រើវាប្រាស់នោះទេ។
តើចំងាយប៉ុន្មានរវាងឡជីវឧស្ម័ននិងផ្ទះបាយ?
គឺ ៣០ ម៉ែត្រ
តើហ្គាសរបស់យើងអាចតំឡើងនៅក្រោមដីបានដែរឬទេ?
បាទ!ជាទូរទៅយើងធ្វើការតំឡើងនៅក្រោមដីដើម្បីមានភាពងាយស្រួលនិងជៀសវាងការខូចខាត។
តើខ្ញុំអាចប្រើប្រាស់ឡជីវឧស្ម័នលើសពីមួយបានទេ?
បាទ! អ្នកអាចតំឡើងប្រភេទ M4 ជាការចាប់ផ្តើមដំបូងបាន
តើឡជីវឧស្ម័នត្រូវការកប់ដែរឬទេ?
មិនចាំបាច់កប់ទាំងអស់នោះទេ ប៉ុន្ថែវាស្តិតនៅក្នុងការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេស។
តើអ្នកធ្វើដូចម្តេចបើសិនជាឡជីវឧស្ម័នមានបញ្ហា?
អ្នកអាចទំនាក់ទំនងមកកាន់សេវាកម្មអតិថិជនបាន
ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងក្នុងការផលិតភ្លើងអគ្គិសនីទៅកាន់ទ្រុងជ្រូករបស់ខ្ញុំ?តើវាមានតម្លៃយ៉ាងដូចម្តេច?
អ្នកឆ្លើយៈ ឡជីវឧស្ម័នរបស់យើងគឺមានទំហំតូច ដែលផ្គត់ផ្គង់ជាលក្ខណៈគ្រួសារសម្រាប់ចម្អិនម្ហូបអាហារតែប៉ុណ្ណោះ។ ប្រសិនបើមានកសិដ្ធានចិញឹមជ្រូកធំ អ្នកអាចផ្តល់លេខទំនាក់ទំនងហើយយើងនិងផ្តល់ជាជម្រើសសម្រាប់អ្នក
តើអតិថិជនបង់ប្រាក់តាមវិធីណា?
.អ្នកឆ្លើយៈ ការបង់ប្រាក់ទាំងអស់អាចធ្វើតាមរយៈទូរស័ព្ទដៃ
អ្នកសួរៈ តើមានការបន្ថែមអ្វីខ្លះពីការបង់ប្រាក់ទេ? មានជាជម្រើសទេ?
អ្នកឆ្លើយៈ មិនមានការបន្ថែមលើគម្រោង នៃការបង់ប្រាក់នោះទេ
អ្នកសួរៈតើខ្ញុំធ្វើដូចម្តេចបើសិនសិនជាខ្ញុំមិនអាចបង់ប្រាក់ទាន់ពេលវេលា
អ្នកឆ្លើយៈសូមទំនាក់ទំនងមកកាន់យើងខ្ញុំ យើង និងពិភាក្សាផ្តល់ជម្រើសក្នុងការបង់ប្រាក់
អ្នកសួរៈតើការចុះឈ្មោះបងប្រាក់់តាមរយៈចង្គ្រានដោយរបៀបណា?
អ្នកឆ្លើយៈសម្រាប់ការបង់ប្រាក់ យើងមានសុីមកាតមួយដែលអាចទទួលបានព័ត៍អំពីការបង់ប្រាក់
អ្នកសួរៈតើខ្ញុំអាចបង់ប្រាក់មុនបានទេបើសិនជាខ្ញុំស្ថិតនៅក្នុងគម្រោងនៃការបងប្រាក់?
អ្នកឆ្លើយៈ បើសិនជាអ្នកបង់ប្រាក់មុនថ្ងៃកំណត់ អ្នកនិងទទួលបានការបញ្ចុះតម្លៃ %៥ បន្ថែមទៀត។